ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​អេមើរ៉ិល​ផ្លាស ឈាន​ចូល​ទីផ្សារ​កម្ពុជា

Emerald-5

ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​អេមើរ៉ិល​ផ្លាស ឈាន​ចូល​ទីផ្សារ​កម្ពុជា

ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​អេមើរ៉ិល​ផ្លាស ឈាន​ចូល​ទីផ្សារ​កម្ពុជា

ការ​បើក​សម្ពោធ​ក្រុមហ៊ុន​អេមើរ៉ិល​ផ្លាស ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព ឯកឧត្ដម សំ សិរីរតន៍ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក ម្ចាស់​អគារ​ពាណិជ្ជកម្ម ខុនដូ អាផាតមិន ព្រម​ទាំង​ដៃ​គូ​ពាណិជ្ជកម្ម​មក​ពី​សិង្ហបុរី​របស់​ក្រុមហ៊ុន​ អេមើរ៉ីល​ផ្លាស។

 

ឯកឧត្ដម សំ សិរីរតន៍ បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ឯកជន ទាំង​ក្រុមហ៊ុន​វិនិយោគ​ជាតិ​និង​អន្តរជាតិ កំពុង​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​កំពុង​កែប្រែ​មុខ​មាត់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​តាម​រយៈ​ការ​រីក​សុះសាយ​នូវ​អគារ​ពាណិជ្ជកម្ម ការិយាល័យ ខុនដូ ផ្សារ​ទំនើប​ខ្ពស់ៗ​ជា​ច្រើន ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​គិត​ជា​ទុន​វិនិយោគ​ប្រមាណ​ជា​១​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា វិនិយោគិន​ជាតិ និង​អន្តរជាតិ​កំពុង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដាក់​ទុន​មក​វិនិយោគ​នៅ​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច គួប​ផ្សំ​ជា​មួយ​កំណើន​សេដ្ឋកិច្ច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ កត្តា​ទាំង​នេះ​ហើយ​បាន​បង្ក​ឲ្យ​មាន​បរិយាកាស​ងាយ​ស្រួល និង​អំណោយផល​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា។ ជាក់​ស្ដែង សហគ្រាស​ឯកជន​ដែល​មាន​ជាង ៣០.០០០ សហគ្រាស បាន​ចុះ​ឈ្មោះ​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​គិត​មក​ដល់​បច្ចុប្បន្ន​នេះ។

 

Emerald+1

 

ឯកឧត្ដម​ក៏​បាន​វាយ​តម្លៃ​ថា ការ​ចាប់​ដំណើរ​ការ​នៃ​ក្រុមហ៊ុន​ អេមើរ៉ិល​ផ្លាស នៅ​ក្នុង​ទីផ្សារ​កម្ពុជា​នេះ នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម ហើយ​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​គ្រប់គ្រង​អចលនទ្រព្យ​នៅ​កម្ពុជា ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុង​តែ​រីក​លូតលាស់​ ជា​ពិសេស​ការ​សាងសង់​អគារ​ពាណិជ្ជកម្ម​សម្រាប់​ជួល។ ហេតុ​នេះ​ហើយ​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ក្រុមហ៊ុន​ថ្មីៗ​ដែល​មាន​បំណង​ចង់​បង្កើត​ក្រុមហ៊ុន និង​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ទីតាំង​ការិយាល័យ​របស់​ក្រុមហ៊ុន។

 

លោក​ស្រី ជា សុផល្លា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អេមើរ៉ិល​ផ្លាស បាន​ថ្លែង​ថា ក្រុមហ៊ុនអេមើរ៉ិល​ផ្លាស ត្រូវ​បាន​បង្កើត​នៅ​ក្នុង​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ ដោយ​សារ​តែ​បទ​ពិសោធន៍​របស់​លោក​ស្រី​កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​នានា​នៅ​ក្នុង​អគារ​ជា​ច្រើន​នៅ​កម្ពុជា ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ស្រី​ឃើញ​ថា សេវា​គ្រប់គ្រង​អចលនទ្រព្យ​រួម​មាន​រចនាសម្ព័ន្ធ​អគារ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ ពិត​ជា​ត្រូវ​ការ​ជា​ចាំបាច់ ស្រប​​ពេល​ដែល​សន្ទស្សន៍​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន។ ជាង​នេះ​ទៅ​ទៀត លោក​ស្រី​ក៏​មាន​ចក្ខុវិស័យ​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ផង​ដែរ។ ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ពាណិជ្ជកម្ម​របស់​ខ្លួន​មក​ពី​សិង្ហបុរី ក្រុមហ៊ុន​អេមើរ៉ិល​ផ្លាស បាន​និង​កំពុង​តែ​ផ្ដល់​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ​ទៅ​លើ​អគារ​ចំនួន​ពីរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​សេវាកម្ម​នេះ​ផ្ដោត​ទៅ​លើ​ការ​គ្រប់គ្រង ការ​ស្វែង​រក​អតិថិជន ការ​ស្វែង​រក​ទីផ្សារ​និង​ការ​លក់ ក៏​ដូចជា ការ​គ្រប់គ្រង​ទៅ​លើ​បរិក្ខារ​នានា​ដែល​មាន​នៅ​ក្នុង​អគារ។ លើស​ពី​នោះ​ទៅ​ទៀត អេមើរ៉ិល​ផ្លាស ក៏​មាន​ការិយាល័យ​សម្រាប់​ជួល​ដែល​រៀបចំ​ឡើង​តាម​បែប​ទំនើប មាន​កន្លែង​ជួល​សម្រាប់​ធ្វើការ​រួម​គ្នា ព្រម​ទាំង​មាន​សាលប្រជុំ ឬ​សិក្ខា​សាលា​នានា​ដែល​មាន​តម្លៃ​សមរម្យ និង​មាន​ទីតាំង​នៅ​ក្នុង​អគារ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ជាន់​ទី​១១។

 

Emerald+5

 

បើ​ទោះ​បី​ជា​ក្រុមហ៊ុន​ទើប​តែ​ចាប់​ដំណើរការ​បាន​រយៈពេល​៥​ខែ ប៉ុន្តែ​ក្រុមហ៊ុន​ទទួល​បាន​ការ​ជួល​ការិយាល័យ​ស្ទើរ​តែ​៩០%​នៃ​ចំនួន​សរុប និង​គម្រោង​គ្រប់គ្រង​អាគារ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ។ ភាព​ជោគជ័យ​នេះ​ទទួល​បាន​ដោយ​សារ​តែ​ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​យ៉ាង​ច្បាស់​ក្នុង​ការ​ក្លាយ​ទៅ​ជា​អ្នក​ផ្ដល់​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ​ដែល​ឆ្នើម ជាមួយ​នឹង​ការ​ថែរក្សា​អតិថិជន​ដោយ​ឥត​ខ្ចោះ៕

 

Emerald+6

 

Emerald+3

 

Emerald+4

 


Write a Reply or Comment