ពិធីចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងសេវាកម្មអចលនទ្រព្យរវាងក្រុមហ៊ុន Emerald+ និង បុរីហ្គ្រេនជ្រោយចង្វារ

IMG_4267

ពិធីចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងសេវាកម្មអចលនទ្រព្យរវាងក្រុមហ៊ុន Emerald+ និង បុរីហ្គ្រេនជ្រោយចង្វារ

IMG_4267
នៅថ្ងៃទី03 ខែសីហា ឆ្នាំ2016 ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យ អេមឺរិុលផ្លាស (Emerald+ Property Management Service) ជាមួយគណៈកម្មាធិការម្ចាស់កម្មសិទ្ធិ និងក្រុមហ៊ុនអភិវឌ្ឍន៍បុរីហ្គ្រេនជ្រោយចង្វារ បានចុះកិច្ចសន្យាលើការគ្រប់គ្រងសេវាកម្មអចលនទ្រព្យក្នុងបុរីហ្គ្រេនជ្រោយចង្វារ ដែលមានគេហដ្ឋានចំនួន4ប្រភេទគឺ វីឡាហ្គ្រេន វីឡាទោល វីឡាភ្លោះនិងផ្ទះល្វែង។

ក្នុងពិធីនេះដែរ ក្រុមហ៊ុន ផ្តល់សេវាកម្ម អេមឺរិុលផ្លាស  បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងផ្តល់នូវសេវាកម្មគ្រប់គ្រងដែលប្រកបដោយស្តង់ដារជាមួយនឹងការទទួលខុសត្រូវខ្ពស់។

លោក Chen Yuxian  ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Grandvision International Development Co.,Ltd និងជាតំណាងក្រុមហ៊ុនអភិវឌ្ឍន៍បុរីហ្គ្រេនជ្រោយចង្វារបានមានប្រសាសន៍ថា “ការគ្រប់គ្រងសេវាកម្មអចលនទ្រព្យពិតជាមានសារសំខាន់ណាស់ក្នុងបុរី ហើយចំណុចសំខាន់នោះគឺ ការការពារសន្តិសុខ សុវត្ថិភាពរបៀបរៀបរយ ការថែរក្សាបរិស្ថាននៅក្នុងបុរីឱ្យមានអនាម័យនិងសោភ័ណភាពស្អាតជាប្រចាំ ជាមួយនឹងការថែទាំសួនច្បារ និងផ្កាដែលផ្តល់ភាពទាក់ទាញនិងស្រស់បំព្រង ដល់ម្ចាស់កម្មសិទ្ធិដែលរស់នៅក្នុងបុរី។ លោកបានបន្តថា ដោយសារតែវិស័យគ្រប់គ្រងអចលនទ្រព្យនេះជា សេវាកម្មថ្មីនៅក្នុងប្រទេសកម្ពុជា យើងសម្លឹងឃើញថាក្រុមហ៊ុន អេមឺរិុលផ្លាស សក្តិសមជា ដៃគូដ៏ល្អក្នុងការផ្តល់សេវាកម្មនេះ ព្រោះក្រុមហ៊ុននេះ (Emerald+) មានវិជ្ជាជីវៈស្តង់ដារការងារ និងធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ។

09-08-2016-002ជាមួយគ្នានេះផងដែរ កញ្ញា ស៊ូ មុនីពេជ្រ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផ្តល់សេវាកម្ម (Emerald+) បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា ការផ្តល់ជូននូវសេវាកម្មគ្រប់គ្រងអចលនទ្រព្យប្រកបដោយជំនាញល្អឥតខ្ចោះ និងមានបទពិសោធន៍គឺជាគោលជំហររបស់ក្រុមហ៊ុន ព្រេាះថាក្រុមហ៊ុនមានទស្សនវិស័យវែងឆ្ងាយនៅក្នុងមុខជំនួញនេះ និងឈរនៅក្នុងតំណែងជាក្រុមហ៊ុនប្រកបដោយស្តង់ដារសម្រាប់ជាតិ និងអន្តរជាតិនៅថ្ងៃអនាគត។

Grandvision International Development កំពុងមមាញឹកនឹងគម្រោងអចលនទ្រព្យបន្ទាប់ដែលមានឈ្មេាះថា បុរី មូន ថោន (Borey Moon Town) ដោយនៅក្នុងនោះមានគេហដ្ឋានចំនួន5ប្រភេទ។ ទីតាំងនៅតាមបណ្តោយ ផ្លូវឧកញ៉ា ឌួងងៀប សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ។

អេមឺរិុលផ្លាស (Emerald+ Property Management Service) គឺជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដ៏ធំមួយដែលមានអជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម និងបើកដំណើរការ ដោយមានដៃគូសហការជាមួយ ក្រុមហ៊ុនUEMSនិង ក្រុមហ៊ុន Nature LandScape ដែលជាក្រុមហ៊ុនដ៏ធំនិងមានកេរ្ត៍ឈ្មោះល្បីល្បាញនៅប្រទេសសឹង្ហបូរី (Singapore) ខាងផ្នែកគ្រប់គ្រងសេវាកម្មអចលនទ្រព្យ (Property Management Service) និងផ្នែករចនាសួនបែបធម្មជាតិ (Landscaping)។

09-08-2016-003