ស្ត្រី​ខ្មែរ​ម្នាក់​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម២ នៅ​អាល្លឺម៉ង់

Woman4

ស្ត្រី​ខ្មែរ​ម្នាក់​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម២ នៅ​អាល្លឺម៉ង់

 

Woman4

បន្ទាប់ពីមានភាពលេចធ្លោជាងគេលើមុខជំនួញក្នុងឆ្នាំ២០១៦ លោកស្រី ជា សុផល្លា នាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Emerald+ ត្រូវបានជ្រើសតាំងជាម្ចាស់ពាន Best Enterprise និង Manager of the year ដែលរៀបចំឡើងដោយសមាគម Socrates Committeeនៅទីក្រុង BAD EMS ប្រទេសអាល្លឺម៉ង់ ក្នុងសណ្ឋាគារ Hacker Grandកាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៦។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការសហការពីបណ្ដាប្រទេសចំនួន២៦ នៅលើពិភពលោកដើម្បីចែករំលែកបទពិសោធន៍ និងរៀនបន្ថែមពីគ្នាទៅវិញទៅមក។ សម្រាប់ការជ្រើសរើសជាម្ចាស់ពាននេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានដល់ ព្រោះលោកស្រី ជា សុផល្លា មិនធ្លាប់មានទំនាក់ទំនងជាមួយសមាគមដែលរៀបចំកម្មវិធីនេះម្ដងណាសោះ តែបែរជាត្រូវគេជ្រើសរើសជាម្ចាស់ជ័យលាភី។

 

ទាំងនេះគឺដោយសារភាពជោគជ័យដែលអ្នកស្រីបានចំណាយពេលជាង ១៥ឆ្នាំសម្រាប់ការចាប់ផ្ដើមពីបុគ្គលិកធម្មតារហូតក្លាយជាម្ចាស់ក្រុមហ៊ុនចំនួន៨ ហើយសម្រាប់បច្ចុប្បន្នក៏កំពុងធ្វើការវិនិយោគបន្តជាច្រើនទៀត។ បន្ថែមពីលើនេះ ក៏ដោយសារភាពល្បីល្បាញនៅលើបណ្ដាញសង្គមសម្រាប់ជំនួញផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់អ្នកស្រី ដែលកំពុងមានសំទុះនៅលើទីផ្សារ ។

 

Woman3

 

កម្មវិធីប្រគល់ពានរង្វាន់ខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតឱកាសទំនាក់ទំនងជាទ្រង់ទ្រាយអន្តរជាតិ សម្រាប់ប្រធានប្រតិបត្តិ អ្នកវិនិយោគ ប្រធានស្ថាប័ន អ្នកមានគំនិតច្នៃប្រឌិត ដើម្បីជួបពិភាក្សាផ្លាស់ប្ដូរយុទ្ធសាស្ត្រ។ ជាពិសេសគឺចែករំលែកទស្សនៈផ្នែកទីផ្សារ ការគ្រប់គ្រងដែលមានលក្ខណៈស្តង់ដារ ដំណើរការក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរបទពិសោធន៍លើជំនួញ ព្រមទាំងជាឱកាសដ៏វិសេសវិសាលមួយសម្រាប់ចាប់យកដៃគូជំនួញឆ្លងប្រទេស។

 

នេះជាការលើកពានលក្ខណៈអន្តរជាតិលើកទីពីររបស់លោកស្រី ជា សុផល្លា សម្រាប់ឆ្នាំ២០១៦។ កាលពីខែមិនាកន្លែងទៅ ស្ត្រីជោគជ័យខាងជំនួញរូបនេះ ក៏ធ្លាប់ទទួលបានពានរង្វាន់ Outstanding ASEAN Women Entrepreneur Award ពីកម្មវិធី ASEAN WOMEN ENTERPRENEURS FORUM លើកទី២ ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ៕

 

Woman1
 

woman2
 

woman5
 

woman6
Source News from Sabay : http://news.sabay.com.kh/article/757847