២០ ក្រុមក្នុង​កម្មវិធី​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម​​​សល់​​ ១០ ក្រុម​ថ្ងៃ​នេះ

socialarea

២០ ក្រុមក្នុង​កម្មវិធី​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម​​​សល់​​ ១០ ក្រុម​ថ្ងៃ​នេះ

Emerald-Hub-03ការ​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម Startup Weekend Phnom Penh កាល​ពី​ល្ងាច​ម្សិលមិញ​នេះ មាន​មនុស្ស​ចូលរួម ២០ ក្រុម ប៉ុន្តែ​​ថ្ងៃ​ ២៣ ខែ​មករា​នេះ​ សល់​​ត្រឹម​តែ ១០ ក្រុម​ប៉ុណ្ណោះ ក្រោយ​​​សមាជិក​ខ្លះ​ចេញ​ពី​​ក្រុម​របស់​​ខ្លួន
ទៅ​កាន់​​ក្រុម​ផ្សេង ដែល​មាន​គំនិត​អាជីវកម្ម​ដូច​​គ្នា។

​អ្នក​រៀបចំ​កម្មវិធី លោក សុខ លាភ បាន​ប្រាប់​​ថា ថ្ងៃ​នេះ​​មាន​​ចំនួន ១០ ក្រុម ដោយ​មិន​គិត​ពី​ចំនួន​សមាជិក​ឡើយ។ ​ក្រុម​ខ្លះ​មាន​ ៤នាក់ ៥នាក់ ៦នាក់ ​៧​នាក់ និង​ ​៨នាក់ ទៅ​តាម​ការ​ចង់
​បាន និង​ពេញ​ចិត្ត​របស់ពួក​​គេ ដោយ​លោក​មិន​អាច​​កំណត់​ថា មួយ​ក្រុម​ត្រូវ​មាន​ប៉ុន្មាន​នាក់​ឡើយ។

“បើ​សិន​ក្រុមហ្នឹង​មាន​សមាជិក ​៥ នាក់ ហើយមាន​នរណា​​ម្នាក់ ​ចង់​ទៅ​ចូលរួម​ជាមួយ​ក្រុមដទៃ ដែល​​គេ​គិត​ថា មាន​គំនិត​ដូចឬ​ស្រដៀង​គ្នា គេ​អាចទៅ​​បាន​​”។

 

គណៈកម្មការ នៃ​កម្ម​វិធី Startup Weekend Phnom Penh នឹង​កាត់​សេចក្ដី ហើយ​ផ្ដល់​ពានរង្វាន់​​​ជយលាភី​​លេខ ១ ដល់​លេខ ៣ នៅ​ម៉ោង ៨ កន្លះ​​យប់​​ស្អែក ហើយ​បិទ​កម្មវិធី​នៅ​ម៉ោង ៩ យប់។

 

បើ​តាម​លោក សុខ លាភ ​កម្មវិធីនេះ​​​​រៀបចំ​​ឡើង​ ដើម្បីបង្កើត​បរិយាកាស​ឱ្យ​មនុស្ស ​ចូលចិត្ត​វិស័យ​ជំនួញ​​ជួប​គ្នា ពិភាក្សាគ្នា សិក្សា​ពី​គ្នា ​បង្កើត​បណ្ដាញទំនាក់ទំនង​ ចែករំលែក​ចំណេះ​ដឹង​បទ​ពិសោធន៍ និង​ចង់​ឱ្យ​ពួកគេ​ បង្កើត​អ្វី​​ថ្មី​ជាមួយ​គ្នា​ជាដើម។

 

Emerald+ Hub-05

 

​គណៈកម្មការដាក់ពិន្ទុ និងកាត់សេចក្ដី ក្នុង​កម្មវិធី​មាន​ដូចជា លោក ជី សិលា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sabay Digital Corporation លោក Divon Lan មក​ពី​ក្រុមហ៊ុន Emerging Markets Entrepreneur លោកស្រី ជា សុផល្លា នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Emerald+ លោក Tomas Pokorny នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន WorldBridgE Commerce និង​លោក Steven Path នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pathmazing។ ចង់​ដឹង​ថា​កម្មវិធី​នេះ​ ធ្វើ​ឡើង​នៅ​កន្លែង​ណា សូម​ចុច​ត្រង់​នេះ!

 

ចាំ​អ៊ុត​​ទាំង​អស់​គ្នា​មើល៍​ថា​តើ ក្រុមណាជា​​អ្នក​ឈ្នះ? ពួកគេ​នឹង​ទទួល​បាន​អ្វី​ខ្លះ​ពី​កម្មវិធី​? តើ​គំនិត​អាជីវកម្មដែលឈ្នះ គេ​នឹង​ធ្វើ​យ៉ាងម៉េច?

 

Emerald+ Hub-01

 

Emerald+ Hub-03

 

Emerald+ Hub-04

 

Emerald+ Hub-06

 

Emerald+ Hub-08

Write a Reply or Comment